លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាទីតាំងគោលដៅ ប្រកបអាជីវកម្ម ដែលពាក់ព័ន្ធជនបរទេសធ្វើការងារ និងស្នាក់នៅ ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានចុះសហការ ជាមួយក្រុមប្រតិបត្តិការទី៣ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រដ្ឋបាលស្រុកមណ្ឌលសីមា និងមន្ទីរ អង្គភាពជំនាញ បានចុះអនុវត្តផែនការលេខ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃក្រោមរូបភាពដឹកដៃ បណ្តុះបណ្តាល និងសុំឱ្យចូលរួម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយកដ្ឋានរងអន្តោប្រវេសន៍ និងជាប្រធានក្រុមប្រតិបត្តិការទី៣ នៅសាលប្រជុំប៉ុស្តិ៍នគបាលច្រកទ្វារព្រំដែលអន្តរជាតិចាំយាម។ ថ្ងៃអាទិត្យ ២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥









