លោក ហុង ប្រុស អភិបាលស្តីទីស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងដោះស្រាយករណីសំណើសុំចុះបញ្ជី លើទីតាំងដីចំនួន១កន្លែងដែលមានទំហំ ៣០ហិកតា ស្ថិតនៅភូមិភ្នំស្រឡៅ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ដឹកនាំកិច្ចប្រជុំដោយ លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោកស្រី អុី នារីនេត អភិបាលរងខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល។
…………………………..
ថ្ងៃសុក្រ ៨កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥












