លោក អ៉ិន វិជ្ជា អនុប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការអនុវត្តការងារសុវត្ថិភាពបរិស្ថាន និងសង្គម នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ក្រោមអធិបតីភាពលោក ខោល យុទ្ធលី អ្នកសម្របសម្រួល គម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នី គឹមសាន នាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា និងដោយមានការចូលរួមពីលោក សុខ ជឿន អនុប្រធានអង្គភាពតាមដានត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាអ្នកទទួលបន្ទុកការងារតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងរបាយការណ៍ និងលោក ជៀប សំអាន ទីប្រឹក្សាគ្រប់គ្រងគម្រោង នៃលេខាធិការដ្ឋាន គ.ជ.អ.ប នៅសណ្ឋាគារខេមរាកំពត ខេត្តកំពត ដែលមានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី ២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥









