លោក សឹក ចិត្រា ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក និងលោក ជីម នីន មន្ត្រីការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ស្រុកទទួលបន្ទុកកិច្ចការទេសចរណ៍ ចូលរួមកិច្ចប្រជុំស្តីពី ការត្រៀមចងក្រងស្ថិតិមូលដ្ឋានអាជីវកម្មទេស ចរណ៍ទូទាំង រាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឈុន មករា អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។
នៅសាលប្រជុំ ២១២ អគារ A នៃទីស្តីការក្រសួងទេសចរណ៍ រាជធានីភ្នំពេញ
ថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥
វេលាម៉ោង ៨:៣០នាទីព្រឹក





