លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំលោក ប៉ែន សុផាត អភិបាលរងស្រុក និងក្រុមការងារថ្នាក់ស្រុក ចុះបើកកំណាត់ទ្រូងផ្លូវជាតិលេខ៤៨ (ចំណុចផ្លូវចូលដីកុងណុង) ដើម្បីសម្រួលដល់ការធ្វើដំណើរដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
ថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥






