លោក សុខ ភិរម្យ អភិបាលស្រុក អនុប្រធានការិ.នីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន និងមន្រ្តីក.ធ.ប ស្រុក បានចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវជនបទចំនួន ២ខ្សែ ប្រវែង ៣២.១០ គីឡូម៉ែត្រ នៅស្រុកថ្មបាំង ខេត្តកោះកុង ក្នុងក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ស្ថិតនៅភូមិទឹកល្អក់ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ។
ថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥


























