លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយក នាយករងរដ្ឋបាលសាលាស្រុក និងលោកប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានស្រុក បានអញ្ជើញ ចូលរួម ក្នុងសិក្ខាសាលាផ្សព្វផ្សាយ អំពីបេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនមន្ត្រីនៃអង្គភាពពាក់ព័ន្ធ ជុំវិញខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. ដែលប្រព្រឹត្តទៅនៅសាលប្រជុំមហោស្រពខេត្តកោះកុង
……………………………..
ថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥






