លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក ដោយ មានរបៀបវារៈរួមមាន៖
១.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងការរៀបចំផែនការថវិកាប្រចាំឆ្នាំ២០២៦ របស់រដ្ឋបាលស្រុកមណ្ឌលសីមា
២.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាង ការរៀបចំផែនការថវិកាប្រចាំឆ្នាំ២០២៦ របស់ការិយាល័យអប់រំ យុវជន និងកីឡា ស្រុកមណ្ឌលសីមា
៣.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការគ្រប់គ្រងគម្រោងជួសជុលសាលប្រជុំរដ្ឋបាលស្រុកមណ្ឌលសីមា
៤.បញ្ហាផ្សេងៗ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។
ថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥
វេលាម៉ោង២:៣០នាទីរសៀល



















