លោកវេជ្ជបណ្ឌិត ភួង ចាន់ថន អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងលោកស្រីវេជ្ជបណ្ឌិត ថា សុខលាង មន្ត្រីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ បានចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ យុទ្ធសាស្ត្រជាតិ ស្តីពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ឆ្នាំ២០២៥-២០៣០ នឹងនិយាមបែបបទប្រតិបត្តិសម្រាប់បង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ ពីម្តាយទៅកូនក្នុង សេវាឯកជន ដែលប្រារព្វនៅសណ្ឋាគារ សុខា ភ្នំពេញ រាជធានីភ្នំពេញ។ ពិធីប្រកាសនេះ រៀបចំឡេីងដោយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានការចូលរួមដោយផ្ទាល់ពីឯកឧត្តម-លោកជំទាវ លោក លោកស្រី អភិបាលរងនៃគណៈអភិបាលទាំង២៥ រាជធានី-ខេត្ត ទទួលបន្ទុកផ្នែកសុខាភិបាល ឯកឧត្តម លោកជំទាវ ឬតំណាងប្រធានមន្ទីរសុខាភិបាល លោក លោកស្រីប្រធានកម្មវិធីគាំពារមាតា ទារក និងកុមារទាំង២៥រាជធានី-ខេត្ត និងតំណាងអង្គការដៃគូសុខាភិបាលជាច្រេីនរូបបានចូលរួមផងដែរ។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!