លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានចូលរួមជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់អគារសិក្សាថ្មីចំនួន០១ខ្នង មាន០៥បន្ទប់ ដែលមានបណ្តោយ៤០ម៉ែត្រ ទទឹង៨ ម៉ែត្រ សាងសង់ផុតពីដីកំពស់ ២,៦ម៉ែត្រ សសរធ្វើអំពីបេតុង គ្រោងឆ្អឹងដែកអក្សរ I ជញ្ជាំងឥតបរិស្ថាន ដំបូលប្រកស័ង្កសី នៅសាលាបឋមសិក្សាពោធិ៍បឹង ឃុំដងពែង ស្រុកស្រុកស្រែអំបិល ដែលជាអំណោយរបស់អង្គការការីតាសកម្ពុជា
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!