លោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើករណីសាងសង់សំណង់នៅលើដីសាធារណៈរបស់រដ្ឋស្ថិតនៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុងដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាស្រុក លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្ដីទី លោកនាយកសាលាបឋមសិក្សាព្រែកខ្សាច់ លោកនាយកសាលាអនុវិទ្យាល័យព្រែកខ្សាច់ នៅសាលប្រជុំសាលាស្រុកគិរីសាគរ ។
ថ្ងៃចន្ទ ១៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥




