លោក ប៉ែន សុផាត អភិបាលរងស្រុក និងក្រុមប្រឹក្សាឃុំទាំងបី បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំផែនទីភាពងាយរង គ្រោះ ការសិក្សាការកាត់បន្ថយភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ ( VRA ) និងការបញ្រ្ជាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ សង្កាត់ ក្រោមអធិបតីភាព លោក មឿន គង្គា អភិបាលរងខេត្តកំពត និងលោក អ៊ុក ណាវ៉ាន់ អគ្គនាយករងគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន និងជានាយកគម្រោង ។
នៅសណ្ឋាគារកំពតឌីយ៉ាម៉ង់
ថ្ងៃចន្ទ-ពុធ ៦-៨កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី២៧-២៩ ខែតុលា ឆ្នាំ២០២៥
វេលាម៉ោង៨:០០នាទីព្រឹក









