ស្រុកថ្មបាំង÷នៅថ្ងៃចន្ទ ១២ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ កិច្ចប្រជុំសាមញ្ញលើកទី១៥ ឆ្នាំទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព ពេជ្រ ឆលួយ ប្រធានក្រុមប្រឹក្សាស្រុក និងមានការអញ្ជើញចូលរួមពីលោក អន សុធារិទ្ធ អភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក លោកមេបញ្ជាការរង លោកអធិការរង និងលោក លោកស្រីប្រធាន អនុប្រធាន ការិយាល័យស្រុកសរុប ២៦នាក់ ស្រី៤រូប។









