ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំរដ្ឋបាលស្រុកគិរីសាគរ បានបេីកកិច្ចប្រជុំសាមញ្ញលេីកទី១៥ ឆ្នាំទី២ អាណត្តិទី៣របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាពលោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ និងលោក ចេង មុនីរិទ្ធ អភិបាល នៃគណ:អភិបាលស្រុក ដោយមានការចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោកនាយករដ្ឋបាល មេបញ្ជាការង កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យជំនាញអង្គភាពជុំវិញស្រុក លោកមេឃុំ ប្រធានសហគមន៍នេសាទសម្រស់កោះស្តេច នាយរងផ្នែកជលផលពាមក្រសោប ស្មៀនឃុំ និងមន្ត្រីសាលាស្រុក សរុបសមាសភាពចូលរួម ៣៧ រូប ស្រី ០៦ រូប ។ មានរបៀបវារ:ដូចខាងក្រោម÷
១.ពិភាក្សា និងអនុម័តលេីសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី១៤ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
២.ពិភាក្សា និងអនុម័តលេីសេចក្តីព្រាង របាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២០ របស់រដ្ឋបាលស្រុក
៣.ពិនិត្យ និងអនុម័តលេីសេចក្តីព្រាងរបាយការណ៍ថវិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ របស់ក្រុមប្រឹក្សាស្រុក
៤.ពិភាក្សាលេីបញ្ហាប្រឈម និងផ្តល់ដំណោះស្រាយ
៥.សេចក្តីផ្សេងៗ