/ / /

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាល អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ ខេត្តកោះកុង។

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាល អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ ខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលគ្រប់ថ្នាក់នៃស្រុកគីរីសាគរ មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកោះកុង ដែលបានយកចិត្តទុកដាក់ចូលរួមអនុវត្តវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដោយបន្តបំពេញកិច្ចការសាធារណៈគ្រប់វិស័យ រួមទាំងការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ការធានាថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់ជីវភាពប្រជាជន និងការផ្តល់សេវាសាធារណៈចាំបាច់នៅមូលដ្ឋាននានាជូនប្រជាជន សំដៅធានាបាននូវប្រក្រតីភាពនៃជីវភាពសង្គម។ ដោយពិនិត្យទៅលើលក្ខណសម្បត្តិ សមត្ថភាព និងបទពិសោធន៍ការងារ រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ បានសម្រេចតែងតាំង លោក ចេង មុនីរិទ្ធ អភិបាលរងស្រុកមណ្ឌលសីមា ឱ្យទទួលមុខតំណែងជា អភិបាលស្រុកគិរីសាគរ និង លោក ទួន ឳទី នាយករងរដ្ឋបាលសាលាស្រុកគីរីសាគរ ឲ្យទទួលមុខតំណែងជា អភិបាលរងស្រុកគីរីសាគរ។ លើសពីនេះទៅទៀត ក្រសួងមហាផ្ទៃបានសម្រេចផ្ទេរភារកិច្ចអភិបាលរងស្រុកចំនួន០២រូប ឱ្យមកបំពេញការងារក្នុងដែនសមត្ថកិច្ចរដ្ឋបាលស្រុកគីរីសាគរ ជំនួស លោក ណឹម ភារម្យ លោកស្រី អ៊ុន មករា ដែលត្រូវបានផ្ទេរភារកិច្ចទៅបំពេញការងារនៅរដ្ឋបាលស្រុកផ្សេងវិញ។ ខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក ឃឹម ច័ន្ទឌី ដែលបានខិតខំបំពេញការងារក្នុងការចូលរួមដឹកនាំគ្រប់គ្រង កសាង និងអភិវឌ្ឍន៍មូលដ្ឋានស្រុកគីរីសាគរ ក្នុងមុខតំណែងជាអភិបាលស្រុកគីរីសាគរ នាពេលកន្លងមក ដែលបានធ្វើឲ្យស្រុកគីរីសាគរ របស់យើងមានការរីកចម្រើនលើគ្រប់វិស័យនាពេលកន្លងមក។ ខ្ញុំសង្ឃឹមជឿជាក់ថា លោកអភិបាល លោក លោកស្រីអភិបាលរងស្រុក (បើពិនិត្យមើលសមាសភាពទៅគឺថ្មីសម្រាប់មូលដ្ឋាននេះ) ដូច្នេះត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍ដែលមានពីមុនមក ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍រដ្ឋបាលស្រុកគីរីសាគរ របស់យើងឲ្យកាន់តែរីកចំរើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។ ក្នុងស្មារតីនេះ ខ្ញុំស្នើឲ្យក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលឃុំ និងប្រជាពលរដ្ឋទូទាំងស្រុកគីរីសាគរ សូមផ្តល់ការគាំទ្រដល់លោកអភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក ដែលកំពុងប្រកាសចូលកាន់មុខតំណែងនាពេលនេះ ដើម្បីបន្តរួមគ្នាថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងខិតខំរួមគ្នាធ្វើការអភិវឌ្ឍស្រុកគីរីសាគរ ឲ្យកាន់តែមានការរីកចម្រើនលើគ្រប់វិស័យបន្តទៀត៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះពិនិត្យទីតាំងផ្លូវបេតុង១ខ្សែ ដែលមានប្រវែង៤៦០ម ទទឹង៧ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ បានសាងសង់១០០%ដោយក្រុមហ៊ុនឈ្មោះ កក់ ស៊ុនសេង មូនិធិឃុំឆ្នាំ២០២៥ ទីតាំងស្ថិតនៅភូមិតានី និងភូមិកៀនក្រឡាញ់

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/03/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិ ទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំ

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៤៦ អាណត្តិទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    កិច្ចប្រជុំគណៈកម្មាធិការទទួល បន្ទុកកិច្ចការនារី និងកុមារ សម្រាប់ខែមីនា ឆ្នាំ២០២៦ និងកិច្ចប្រជុំសាមញ្ញលើកទី៤៦ ឆ្នាំទី៤ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    លោកស្រី ចា អែត ជំទប់ទី១ ឃុំប៉ាក់ខ្លង ដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងជំនួយការរដ្ឋបាលឃុំ សហការជាមួយមន្ត្រីវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ចុះប្រតិបតិ្តការសម្ភាសន៍ ស្រង់ទិន្នន័យអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ២០២៥-២០២៦ នៅសាលាឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    លោក រាជ​ និមល​ ប្រធាន ការិយាល័យ អប់រំ យុវជន និង កីឡា និង​លោក​ ណាវ​ ផល្លា​មន្ត្រី​ការិយាល័យ​អប់រំ​ យុវជន​ និង​កីឡា​ ស្រុកមណ្ឌលសីមា បាន​ចូលរួម​វគ្គ​សិក្ខាសាលា​ ស្តី​ពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​សម្រាប់​ការ​រៀប​ចំ​របាយការណ៍​សមិទ្ធកម្ម​សាលារៀន​ ក្រោម​អធិបតីភាព លោក ឃួន ង៉ុយ អនុប្រធាន​ការិយាល័យ​ផែនការ​ និង​គ្រប់គ្រង​ជំនួយ​នៃ​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​កោះកុង​ នៅ​សាល​ប្រជុំ​វិទ្យាល័យ​ស្រែអំបិល​ ស្រុក​ស្រែអំបិល​ ខេត្ត​កោះកុង