27/08/2020 (វេលាម៉ោង 8:30នាទីព្រឹក)
=====================
រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីណែនាំអន្តរក្រសួងស្តីពីមុខងារផ្ត់សេវារដ្ឋបាលក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្មរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមគណ:អធិបតី លោក ក្រូច បូរីសីហា អភិបាលរងស្រុក និង លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង ដោយមានការចូលរួមពី ក្រុមការងារខេត្តលោក លោកស្រី ប្រធាន អនុប្រធាន និងមន្រ្តី នៃការិយាល័យពាក់ព័ន្ធ ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
=====================
ថ្ងៃព្រហស្បតិ៍ ៩ កើត ខែភទ្របទ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០
August 27, 2020