លោក វ៉ន វ៉ាត ប្រធានក្រុមប្រឹក្សាឃុំតានូន បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៥ របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ ដោយមានការអញ្ជើញចូលរួមពី ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំទាំង២ លោកមេភូមិ សមាជិកភូមិទាំង៤ លោកតំណាងនាយប៉ុស្តិ៍ ក្រុមទ្រទ្រង់សុខភាពភូមិ លោកតំណាងសមាគមមនុស្សចាស់ សរុប ១៥នាក់ ស្រី៥នាក់ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួនដូចខាងក្រោម
១.ពិនិត្យកូរ៉ុម និងសមាសភាពចូលរួម
២.ពិនិត្យ និងអនុម័ត សេចក្ដីព្រាងកំណត់ហេតុប្រជុំលើកមុន
៣.ពិនិត្យពិភាក្សា អនុម័តរបាយការណ៍បញ្ជីគ្រួសាររង្វង់១០០០ថ្ងៃដំបូងនៃជីវិត
៤.អនុម័តផែនទីសង្គម
៥.រាយការណ៍ និងពិភាក្សាអំពីផ្នែកសេវាសុខភាព
៦.រាយការណ៍ និងពិភាក្សាអំពីផ្នែកអប់រំ
៧.រាយការណ៍ និងពិភាក្សាអំពីការចុះបញ្ជីកំណើតនៅក្នុងឃុំ
៨.រាយការណ៍ និងពិភាក្សាអំពីបញ្ហាចម្បងៗពាក់ព័ន្ធនារី និងកុមារក្នុងឃុំ
៩.រាយការណ៍ និងពិភាក្សាអំពីបញ្ហាសន្ដិសុខ និងសណ្ដាប់ធ្នាប់ក្នុងឃុំ
១០.រាយការណ៍អំពីការប្រើប្រាស់ថវិការបស់ គ.ក.ន.ក ឃុំ
១១.បញ្ហាផ្សេងៗ មតិបិទអង្គប្រជុំ។
ប្រភព:រដ្ឋបាលឃុំតានូន
——————————————
ថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥
វេលាម៉ោង៨:០០នាទីព្រឹក






