លោក ខេង សំខាន់ អភិបាលរងស្រុក បានបើកកិច្ចប្រជុំពាក់ព័ន្ធដីសារពើភ័ណ្ឌរបស់រដ្ឋបាលឃុំ ជាដីបម្រុងសម្រាប់សាងសង់អាគារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង នៅសាលាស្រុកបូទុមសាគរ ដោយមានការចូលរួមពីក្រុមការងារថ្នាក់ស្រុក អាជ្ញាធរ ឃុំ និងភាគីម្ចាស់សំណើ។
ក្រោយពីធ្វើការសម្របសម្រួលរួចមក ភាគីស្នើសុំបានព្រមព្រៀង ឯកភាពជាមួយក្រុមការងារ ដោយមិនទាមទារសិទិ្ធកាន់កាប់ស្របច្បាប់លើដីរដ្ឋនោះទេ។
=========================
ថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥
September 18, 2025
បិណ្ឌ ១១ (Ben 11)
វេលាម៉ោង ០៨:៣០ នាទីព្រឹក




