/ / /

រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះលោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ដែលបានឧបត្ថម្ភថវិកា ចំនួន ១ ៣៥០ ០០០រៀល សម្រាប់ជួសជុល កែលំអ និងសាងសង់ នូវអគារស្នាក់នៅសម្រាប់កុមារី និងធ្វើជាបន្ទប់បណ្ណាល័យ នៅមជ្ឈមណ្ឌលកុមារកំព្រារដ្ឋខេត្តកោះកុង

រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះលោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ដែលបានឧបត្ថម្ភថវិកា ចំនួន ១ ៣៥០ ០០០រៀល សម្រាប់ជួសជុល កែលំអ និងសាងសង់ នូវអគារស្នាក់នៅសម្រាប់កុមារី និងធ្វើជាបន្ទប់បណ្ណាល័យ នៅមជ្ឈមណ្ឌលកុមារកំព្រារដ្ឋខេត្តកោះកុង។ រដ្ឋបាលខេត្តកោះកុង មានក្តីសង្ឃឹមលើទឹកចិត្តដ៏សប្បុរសរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងការចូលរួមជួយឧបត្ថម្ភគាំទ្រ ដល់ដំណើរការសាងសង់អគារស្នាក់នៅសម្រាប់កុមារនេះបានផុលផុសបន្ថែមទៀត។ បញ្ជាក់ : កញ្ចប់ថវិកាប៉ាន់ប្រមាណក្នុងការស្ថាបនាជំហានទី២នេះ ត្រូវការសរុបចំនួនប្រមាណ ៥៥លានរៀល ទៅលើ​ការជួសជុលអគារស្នាក់នៅ និងបណ្ណាល័យ(ទំហំអគារ​ ៧ម៉ែត្រ×១៦ម៉ែត្រ),​ ចាក់ដីបន្ថែម និងចាក់សាបជុំវិញអគារ, ធ្វើបន្ទប់ទឹកចំនួន៣បន្ទប់​ និងធ្វើខឿនសម្រាប់ដាក់ស៊ីតែនទឹកស្អាតចំណុះ ៣.០០០លីត្រ។ សហការីយើងខ្ញុំរង់ចាំទទួលស្វាគមន៍ជានិច្ចនូវទឹកចិត្តពីសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងអស់។ តាមរយៈទូរស័ព្ទលេខ : ០១២ ៦២៥ ០០០/០៨៨ ៩៦ ៤៨ ៩៩៩

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកកោះកុង/
    01/04/2026

    លោក ណឹម​ ភីរម្យ​ អភិបាលរងស្រុកកោះកុង អញ្ជើញ​ជាអធិបតីភាព​ ពិធីបេីកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីឯកសារព័ត៌មានស្ថានភាពសេដ្ឋកិច្ច​ សង្គមកិច្ច​ ឆ្នាំ២០២៦​

  • ហេង គីមឆន/
    01/04/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យ បានអញ្ជើញដឹកនាំមន្ត្រីផ្នែកទាំងពីរ នៃការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមីនា ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិដៅអនុវត្តបន្តរបស់របស់ការិយាល័យប្រជាពលរដ្ឋខេត្ត

  • ហេង គីមឆន/
    01/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានអញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត (Zoom) ស្តីពី “អភិបាលកិច្ច និងការគ្រប់គ្រង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធាន អចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    01/04/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពីនិយាមនីតិវិធីប្រតិបត្តិសម្រាប់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    01/04/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ ចូលរួមកិច្ចប្រជុំប្រឹក្សាយោបល់ជាមួយស្ត្រី និងកុមារដែលរងផលប៉ះពាល់ដោយអំពើហិង្សាក្នុងគ្រួសារ ឪពុក ម្តាយមានផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ កុមារកំព្រា កុមារមានឪពុក/ម្តាយជាប់ពន្ធនាគារ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    01/04/2026

    លោកវេជ្ជបណ្ឌិត ង៉ែត ចំរើន ប្រធានការិយាល័យ​បង្ការ និងគ្រប់គ្រងជំងឺ ដឹកនាំកិច្ចប្រជុំក្រុមការងារសុខភាពបឋម​មន្ទីរសុខាភិបាល ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦​