លោក សៅ សុគន្ធវារី ប្រធានការិយាល័យ បានអញ្ជើញដឹកនាំមន្ត្រីផ្នែកទាំងពីរ នៃការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមីនា ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិដៅអនុវត្តបន្តរបស់របស់ការិយាល័យប្រជាពលរដ្ឋខេត្ត ដែលមានរបៀបវារៈចំនួន ៥ ដូចខាងក្រោម៖
១.ត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តការងារប្រចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២៦
២.ពិភាក្សាបញ្ហាប្រឈមនានា ដែលបានជួបប្រទះក្នុងការអនុវត្តការងារកន្លងមក
៣.សំណូមពរ ផ្តល់អនុសាសន៍
៤.រៀបចំផែនការសកម្មភាពការងារសម្រាប់ខែមេសា ឆ្នាំ២០២៦
៥.បញ្ហាផ្សេងៗ……។
ថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦







