/ / /

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បន្តចុះផ្សព្វផ្សាយពីអនាម័យទឹកស្អាត វិធានការពារខ្លួនពីជំងឺរាតត្បាត និងការលើកកម្ពស់សុខភាពផ្លូវចិត្ត ដល់បងប្អូននៅតាមសហគមន៍

សាខា​ កក្រក​ កោះកុង៖​ ​ ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ និងការបង្ការ​ការពារជំងឺឆ្លងថ្មីៗ ​​ពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង​ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានចាត់ឲ្យលោក ឡុច ភិរ័ក្ស នាយករងប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តសាខាសហការជាមួយក្រុមការងារ អនុសាខា អាជ្ញាធរមូលដ្ឋាន ដឹកនាំកម្លាំងអ្នកស្ម័គ្រចិត្ត បន្តចុះធ្វើការអប់រំផ្សព្វផ្សាយផ្សព្វផ្សាយពីអនាម័យទឹកស្អាត វិធានការពារខ្លួនពីជំងឺរាតត្បាត និងការលើកកម្ពស់សុខភាពផ្លូវចិត្ត អោយដូចភ្លៀងរលឹម ជូនដល់បងប្ងូននៅតាមសហគមន៍ ស្ថិតនៅភូមិត្រពាំងរូង(ចំណុចវាលស្បូវ) ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុបចំនួន ៤២ នាក់ ស្រី២១ នាក់ ។

គោលបំណងនៃសកម្មភាពផ្សព្វផ្សាយនេះ​គឺ​ ដេីម្បីចូលរួមឱ្យមានប្រសិទ្ធភាពខ្ពស់ រៀនរស់នៅតាមបែបគន្លងថ្មី វិធានការការពារខ្លួនពីជំងឺថ្មីៗមរួមមានលើសសម្ពាធឈាម ទឹកនោមផ្អែម រលាកសួត កូវីដ១៩ថ្មី ការលើកម្ពស់សុខភាពផ្លូវចិត្ត និងការទទួលខុសត្រូវរបស់សហគមន៍ អោយដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ដើម្បីអោយពួកគាត់បានយល់ដឹង និងចូលរួមទប់ស្កាត់ទាំងអស់គ្នា ក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃអោយកាន់តែប្រសើរតទៅថ្ងៃមុខ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស ចាស់ជរា ជនពិការ កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះខ្យល់កន្ត្រាក់ ផ្គររន្ទះ ទឹកជំនន់ ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម និងជំងឺឆ្លងនានា ព្រមទាំងត្រូវចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។ ​

ក្នុងយុទ្ធនាការនោះដែរ សាខាបានផ្តល់ជូន ប័ណ្ណផ្សព្វផ្សាយ ៤០សន្លឹក សាប៊ូម្សៅកញ្ចប់ ៩០កញ្ចប់ នំ១៥០កញ្ចប់ ផងដែរ ៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    01/04/2026

    លោក​ឧត្តម​អគ្គា​នុរក្ស​ថ្នាក់​លេខ​២​ ចាន់​ ចំណាន​ ប្រធាន​ពន្ធនាគារ​ខេត្ត​កោះកុង​ បាន​អញ្ជើញ​ចូលរួម​ ក្នុង​ពិធី​អបអរ​សាទរ​ទិវា​វប្បធម៌​ជាតិ​ ៣មីនា​ លេីក​ទី​២៨​ ឆ្នាំ២០២៦​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ ផៃធូន ផ្លាមកេសន​ សមាជិក​ក្រុម​ប្រឹក្សាខេត្ត​ និងលោក​ជំទាវ​ ឈី​ វ៉ា​ អភិបាល​ នៃ​គណ:អភិបាល​ខេត្ត​កោះកុង​

  • រដ្ឋបាលស្រុកថ្មបាំង/
    01/04/2026

    រដ្ឋបាលស្រុកថ្មបាំង បានសហការ និងក្រុមការងារមន្ទីរផែនការខេត្តកោះកុង អញ្ជើញបើកកិច្ចប្រជុំឯកសារព័ត៌មានស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងណែនាំអំពីការម្រមូលតម្រូវការអាទិភាព របស់រដ្ឋបាលស្រុក

  • ហេង គីមឆន/
    01/04/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំ​លោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរង ផែនការងារធនធានមនុស្ស និងលោកនាយការិយាល័យបុគ្គលិក អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការសូមច្បាប់ និងការអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទសម្រាប់មន្រ្តីនគរបាលជាតិ តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល

  • ហេង គីមឆន/
    01/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអនុញ្ញាតិឱ្យក្រុមហ៊ុន យ៉ាស្សាគី ដើម្បីជួបសម្តែងការគួរសម និងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី សប្តស័ក ពុទ្ធសករាជ ២៥៦៩ ឈានចូល អដ្ឋស័ក ពុទ្ធសករាជ ២៥៧០

  • រដ្ឋបាលស្រុកកោះកុង/
    01/04/2026

    លោក ណឹម​ ភីរម្យ​ អភិបាលរងស្រុកកោះកុង អញ្ជើញ​ជាអធិបតីភាព​ ពិធីបេីកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីឯកសារព័ត៌មានស្ថានភាពសេដ្ឋកិច្ច​ សង្គមកិច្ច​ ឆ្នាំ២០២៦​

  • ហេង គីមឆន/
    01/04/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យ បានអញ្ជើញដឹកនាំមន្ត្រីផ្នែកទាំងពីរ នៃការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមីនា ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិដៅអនុវត្តបន្តរបស់របស់ការិយាល័យប្រជាពលរដ្ឋខេត្ត