ថ្ងៃចន្ទ ៦ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី២៤ ខែសីហាឆ្នាំ២០២០ លោកស្រី ស៊ិន ចរិយា អភិបាលស្តីទី នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានផ្តល់កិច្ចសម្ភាសន៍ជាវីដេអូជាមួយក្រុមការងាររៀបចំករណីសិក្សាអំពីការគ្រប់គ្រង និងការផ្តល់សេវារបស់មន្ទីរពេទ្យខេត្តកោះកុង ក្នុងកិច្ចសម្ភាសន៍ជាវីដេអូ បានរំលេចចេញនៅសំណួរចំនួន៤ដូចខាងក្រោម៖
១/តើរដ្ឋបាលក្រុងបានធ្វើអ្វីខ្លះក្នុងការជួយជ្រោមជ្រែងមន្ទីរពេទ្យបង្អែកខេត្តកោះកុងរហូតទទួលបានជោគជ័យលាភី?
២/តើរដ្ឋបាលក្រុងគិតថាមានកត្តាអ្វីខ្លះដែលធ្វើឲ្យមន្ទីរពេទ្យអនុវត្តបានជោគជ័យ?
៣/ក្នុងនាមរដ្ឋបាលក្រុងតើមន្ទីរពេទ្យគួរធ្វើបន្ថែមទៀតដើម្បីឲ្យការផ្តល់សេវាកាន់តែប្រសើឡើង?
៤/តើអ្វីដែលរដ្ឋបាលក្រុងពេញចិត្តជាងគេអំពីសមទ្ធផលនៃមន្ទីរពេទ្យទទួលបានពេលនេះ? និងចុងក្រោយក្រុមការងារសំណូមពរជាសារទូទៅពាក់ពន្ធ័នឹងមន្ទីរពេទ្យ ។
#ប្រភពពីៈរដ្ឋបាលក្រុងខេមរភូមិន្ទ