កោះកុង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការនិងសាសនាខេត្តនិងសហការីបានចូលរួមក្នុងពិធីវេរដារឆ្លងវេនបិណ្ឌ៧ វត្តពោធិគិរីមនោរម្យហៅតាតៃភូមិដូង ដែលមានលោកជំទាវ ឈី វ៉ា និងក្រុមគ្រួសារជាប្រធានវេន ។
ស្ថិតក្នុងវរោកាសដ៏ថ្លៃថ្លា លោកជំទាវ ឈី វ៉ា និងស្វាមី បានអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងឯកឧត្តម កាយ សំរួម ទីប្រឹក្សាក្រសួងការពារជាតិ ព្រមទាំងមានការអញ្ជេីញអមដំណេីរពីលោក
លោកស្រី ប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត និងមានការអញ្ជេីញចូលរួមពីពុទ្ធបរិស័ទិតឆ្ងាយយ៉ាងច្រេីនកុះករ ។
បច្ច័យវេនបិណ្ឌសម្រាប់ប្រគេនព្រះសង្ឃមានចំនួន១០,៥១០,០០០៛ និង$200 ។

























