២៤/០៨/២០២០(០៨:០០នាទីព្រឹក)
............................................
រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២០ របស់គណ:អភិបាល និងមន្ត្រីការិយាល័យចំណុះទាំង១៣ នៃរដ្ឋបាលស្រុកបូទុមសាគរ ស្ថិតក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាល នៃគណ:អភិបាលស្រុកបូទុមសាគរ ដែលមានរបៀបវារះដូចខាងក្រោម÷
១-ការអនុវត្តតួនាទី ភារកិច្ច របស់ការិយាល័យចំណុះទាំង១៣ នៃរដ្ឋបាលស្រុក
២-បញ្ហាប្រឈម ការអនុវត្តការងាររបស់ការិយាល័យចំណុះទាំង១៣របស់រដ្ឋបាលស្រុក
៣-មតិបូកសរុបរបស់លោកអភិបាលស្រុក
៤-ទិសដៅអនុវត្តការងារបន្តសម្រាប់ខែបន្ទាប់។
ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលស្រុក នាយករង ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យទាំងអស់សរុបចំនួន៣០នាក់ ស្រី០៩នាក់។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
.............................................
ថ្ងៃចន្ទ ៦ កើត ខែភទ្របទ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០
August 24, 2020