/ / /

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមាន លោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យ ក្រុមប្រតិបត្តិសាខា សហការជាមួយ លោក សៀង កក្កដា អភិបាលរង ក្រុងខេមរភូមិន្ទ និងក្រុមការងារ បានដឹកនាំ យុវជនកាកបាទក្រហមកម្ពុជា បានសហការជាមួយ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការនគរបាលក្រុងខេមរភូមិន្ទ យុវជនសសយក សរុបចំនួន ២៩ នាក់ ស្រី១៦នាក់ បន្តចុះធ្វើយុទ្ធនាការ អប់រំផ្សព្វផ្សាយស្តីពី ការការពារខ្លួនពីជំងឺកូវីដ១៩ ជំងឺគ្រុនឈាម គ្រុនឈីក ជាពិសេស សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ អំពីច្បាប់ចរាចរណ៍ អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់មើលក្រោយ អ្នកបើកបររថយន្តមិនពាក់ខ្សែក្រវ៉ាត់ នៅចំណុចផ្សារដងទង់ ផ្សារភូមិ៤ កែងផ្ទះសំណាក់កាំង កាំង និងរង្វង់មូលស្ពានកោះកុង ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សាខា កក្រក ខេត្តកោះកុង ៖ ដើម្បីចូលរួមកាត់បន្ថយអត្រាស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃពុធ ១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២០ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែល មាន លោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យ ក្រុមប្រតិបត្តិសាខា សហការជាមួយ លោក សៀង កក្កដា អភិបាលរង ក្រុងខេមរភូមិន្ទ និងក្រុមការងារ បានដឹកនាំ យុវជនកាកបាទក្រហមកម្ពុជា បានសហការជាមួយ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការនគរបាលក្រុងខេមរភូមិន្ទ យុវជនសសយក សរុបចំនួន ២៩ នាក់ ស្រី១៦នាក់ បន្តចុះធ្វើយុទ្ធនាការ អប់រំផ្សព្វផ្សាយស្តីពី ការការពារខ្លួនពីជំងឺកូវីដ១៩ ជំងឺគ្រុនឈាម គ្រុនឈីក ជាពិសេស សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ អំពីច្បាប់ចរាចរណ៍ អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់មើលក្រោយ អ្នកបើកបររថយន្តមិនពាក់ខ្សែក្រវ៉ាត់ នៅចំណុចផ្សារដងទង់ ផ្សារភូមិ៤ កែងផ្ទះសំណាក់កាំង កាំង និងរង្វង់មូលស្ពានកោះកុង ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ក្រុមការងារបានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្រោមប្រធានបទ ការពាក់មួកសុវត្ថិភាព ឲ្យបានត្រឹមត្រូវ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងផ្លាកសញ្ញាចរាចរណ៍ ។
មានប្រសាសន៍នាឱកាសនោះ ក្រុមការងារ បាន បញ្ជាក់ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៏ បានបង្កនូវផលលំបាកដ៏ធ្ងន់ធ្ងរ ដល់សង្គមជាតិ ដោយបានបំផ្លាញទាំងទ្រព្យសម្បត្តិ ទាំងអាយុជីវិត និងបន្សល់ទុកនូវជនរងគ្រោះ ជនពិការ ក្មេងកំព្រា ស្ត្រីម៉េម៉ាយ គ្រួសារក្រីក្រ ។ ល ។

បញ្ហានេះ បានទាក់ទាញនូវការយកចិត្តទុកដាក់ទីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៏ តាមរយៈការបង្កើតគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោក ប្រព័ន្ធព័ត៍មានជនរងគ្រោះ និង គ្រោះថ្នាក់ចរាចរណ៏ផ្លូវគោក ច្បាប់ស្តីពីចរាចរណ៏ផ្លូវគោក គោលនយោបាយ និងផែនការសកម្មភាពជាតិទស្សវត្តសុវត្ថិភាពចរាចរណ៏ផ្លូវគោករយៈពេល ១០ ឆ្នាំ ហើយការផ្សព្វផ្សាយនាពេលនេះក្នុងគោលបំណងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នាទាំងអ្នកបើកបរ និង អ្នករួមដំណើរពីក្រោយ គ្រប់ពេលវេលាដែលធ្វើចរាចរណ៍តាមដងផ្លូវតាមរយៈម៉ូតូ ដើម្បីធានាសុវត្ថិភាព កុំឲ្យមានរបួសក្បាលបណ្តាលឲ្យស្លាប់បើគ្មានមួកសុវត្ថិភាព កុំបើកបរ និងជិះពីក្រោយ ។

ត្រូវគោរពច្បាប់ចរាចរណ៏ឲ្យបានខ្ជាប់ខ្ជួន កុំបើកបរហួសល្បឿនកំណត់ និងត្រូវបំពេញលក្ខខណ្ឌយានជំនិះរបស់ខ្លួនឲ្យបានគ្រប់គ្រាន់ ដូចជាកញ្ចក់មើលក្រោយ ចង្កៀងបំភ្លឺភ្លើងសញ្ញាបត់ ។ល។ លោកនាយក បានបន្តទៀតថាគ្រោះថ្នាក់ចរាចរណ៍កំពុងក្លាយជាឃាតករសម្លាប់ជីវិតមនុស្សនៅលើដងផ្លូវសាធារណៈជាច្រើនបំផុត និងបង្កឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពសាធារណៈក្នុងប្រទេសកម្ពុជា ដែលមានមនុស្សស្លាប់ និងច្រើនពាន់អ្នកផ្សេងទៀតរងរបួសធ្ងន់ ស្រាល ធ្វើឲ្យប្រទេសកម្ពុជាខាតបង់ថវិកាច្រើនរយលានដុល្លា ។

ដោយមើលឃើញពីស្ថានភាពនៃគ្រោះថ្នាក់ចរាចរពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើង សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បាននឹងជំរុញឲ្យមានអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ចុះសហការជាមួយមន្ត្រីចរាចរផ្លូវគោក នៅតាមចំណុចគោលដៅ ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងធ្វើការណែនាំឲ្យអ្នកបើកបរទាំងអស់ត្រូវពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ។

ក្នុងយុទ្ធនាការនេះសាខាបានចែកខិតប័ណ្ណចរាចណ៍ចំនួន ៣៣៩ សន្លឹក ខិតប័ណ្ណកូវីដ ១៩ ចំនួន ១០០ សន្លឹក និងបិទចំណាំងផ្លាតចំនួន ៥៣ សន្លឹក។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០២៦ របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ

  • ហេង គីមឆន/
    26/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ចុះពិនិត្យមើលទីតាំងទឹកស្អាត នៅតាតៃ

  • រដ្ឋបាលស្រុកកោះកុង/
    26/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំ​ពិភាក្សា​ការងារ​ចាំបាច់​មួយចំនួន​ របស់​គណៈបញ្ជាការឯកភាព​រដ្ឋបាល​ស្រុកកោះកុង​ 

  • រដ្ឋបាលស្រុកស្រែអំបិល/
    26/03/2026

    លោក ហុង ប្រុស អភិបាលស្តីទីស្រុកស្រែអំបិល និងជាអនុប្រធានគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចំបាច់មួយចំនួន

  • រដ្ឋបាលស្រុកកោះកុង/
    26/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង អញ្ជើញចូលរួមអមដំណើរ លោកជំទាវ ឈី វ៉ា អភិបាល​ នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញ​ចូលរួមពិធី “ បុណ្យកោងកាងសន្តិភាព “ 

  • រដ្ឋបាលស្រុកស្រែអំបិល/
    26/03/2026

    លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុវជន និងនិវត្តជនកម្ពុជា ស្រុកស្រែអំបិល ខេត្តកោះកុង និងលោក លី ចន្ទរាសី អនុប្រធានគណៈកម្មាធិការសមាគមអតីតយុវជន និងនិវត្តជនកម្ពុជាស្រុក បានអញ្ជើញចូលរួមជាមួយ លោក ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង និងជាអនុប្រធាន អ ន ក ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាលខេត្ត  និងជាប្រធាន គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកោះកុង បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន៤លានរៀល និងថវិកាចំនួន១០ ម៉ឺនរៀល របស់គណៈកម្មាធិការសមាគមអតីតយុវជន និងនិវត្តជនកម្ពុជាស្រុក