លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុក បានដឹក នាំក្រុមការងារចូលរួមដាំកូនឈើចំនួន៥០០ដើម តាមបណ្ដោយផ្លូវនៅក្នុងឃុំពាមក្រសោប ដោយមានការចូលរួមពីលោកមេឃុំពាមក្រសោប ក្រុមប្រឹក្សាឃុំ លោកមេភូមិ១ ភូមិ២ ស្មៀនឃុំពាមក្រសោប មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ មន្រ្តីកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោកនាយក អនុវិទ្យាល័យពាមក្រសោប លោកនាយកបឋម សិក្សាកោះកាង និងសិស្សានុសិស្សចំនួន៤០ នាក់ស្រី១៥នាក់។
ថ្ងៃចន្ទ ៩កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥
វេលាម៉ោង៨:៣០នាទីព្រឹក












