លោក គង់ ចន្ទថុល្ល អនុប្រធានមន្ទីរ បានដឹកនាំ អាចារ្យចំនួន៣នាក់ចូលរួមក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១០ ក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក រដ្ឋសភា ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័ន លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្តទទួលបន្ទុកកិច្ចការសាសនា ឧទ្ទេសាចារ្យ អាចារ្យ អាចារិនី និងស្ថាប័នពាក់ព័ន្ធ សរុបចំនួន ១ ២៥០ នាក់ នៅសាលវិទ្យាស្ថានជាតិអប់រំ។
………………………
ថ្ងៃចន្ទ ៩កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥









