លោកស្រី ប្រាក់ គឹមហ៊ន សមាជិកក្រុមប្រឹក្សាឃុំប៉ាក់ខ្លង និងមេភូមិចាំយាម បានចូលរួមជាមួយលោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង ដឹកនាំមន្ត្រីចំនួន ០៣រូប ចុះសួរសុខទុក្ខគ្រួសារកុមារី រឿន សុម៉ាលីន ដែលទើបតែកើតរយៈពេល ១៥ថ្ងៃ មានពិការភាព (ពុំមានកែវភ្នែកសងខាង) ពីកំណើត ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ទន្ទឹមនឹងនោះមន្ទីរសង្គមកិច្ចខេត្ត បានឧបត្ថម្ភ ថវិកាចំនួន ១០០,០០០រៀល អង្ករចំនួន ២៥គីឡូក្រាម គ្រឿងឧបភោគបរិភោគមួយចំនួន និងលោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១០០,០០០រៀល ថវិកា គ.ក.ន.ក ឃុំចំនួន ៥០,០០០រៀល លោកស្រី ប្រាក់ គឹមហ៊ន ចំនួន ២០,០០០រៀល និងលោកស្រី គឹម ឡៃ មេភូមិចាំយាម ចំនួន ៥០,០០០រៀល ។
ថ្ងៃសុក្រ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥




