លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធាន អង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក លើរបៀបវារៈដូចខាងក្រោម :
១/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញ លើកទី១៥ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក
២/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញ លើកទី១៤អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក
៣/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែសីហានិងលើកទិសដៅអនុវត្តការងារបន្តប្រចាំខែកញ្ញា ឆ្នាំ២០២៥
៤/ពិនិត្យ និងអនុម័ត របាយការណ៍នៃការអនុវត្តន៍មូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ ប្រចាំខែសីហា របស់រដ្ឋបាលស្រុកបូទុមសាគរ ឆ្នាំ២០២៥ ។
៥/ពិនិត្យ និងអនុម័តលើនិយ័តភាពថវិកាប្រចាំឆ្នាំ២០២៥ ឆ្នាំ២០២៥
៦/ផ្សេងៗ
-កាផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ
-មតិបូកសរុប និងបិទអង្គប្រជុំ
ដោយមានការអញ្ជេីញចូលរួមពី៖ លោក ក្រូច បូរីសីហា អភិបាលស្រុក លោក លោកស្រី សមាជិក សមាជិការ ក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ ឬសមាជិកក្រុមប្រឹក្សាឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យពាក់ព័ន្ធ សរុបចំនួន ៤៨នាក់/ស្រី ០៤នាក់។ នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ
ប្រភព:រដ្ឋបាលស្រុកបូទុមសាគ
ថ្ងៃសុក្រ ៦កើត ខែភទ្របទឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៨៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ នាទីព្រឹក

















