វេលាម៉ោង ០៨:៣០ នាទីព្រឹកលោក ប៉ែន ខៀវបញ្ញា ស្មៀនឃុំ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រឡប់ពីប្រទេសថៃនិងប្រជាពលរដ្ឋខ្មែរដែលពុំមានឯកសារគ្រប់គ្រាន់ តាមរយៈប្រព័ន្ធអនឡាញ ZOOM ក្រោមអធិបតីភាពលោក ឈឺន ភស្ដារអភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង នៅសាលប្រជុំ(ខ)សាលាស្រុកថ្មបាំង ។
ថ្ងៃសុក្រ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥



