នៅព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោក វេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងលោកវេជ្ជបណ្ឌិត អន នីតា ប្រធានផ្នែកជំងឺទូទៅ និងOI/ART បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្តកោះកុង សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដម លី សារ៉េត សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅសាលប្រជុំ(ខ) សាលាខេត្តកោះកុង។







