លោក ចាប វន អនុប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារឃុំ និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៥ របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ សមាសភាពចូលរួមមាន លោក លោកស្រី សមាជិកអចិន្ត្រៃយ៍ គ.ក.ន.ក នាយប៉ុស្តិ៍ ស្មៀនឃុំ ជំនួយការឃុំ សមាជិកភូមិព្រែកខ្សាច់ មេភូមិយាយសែន អនុភូមិសំរុងតាកែវ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកខ្សាច់
អំពីរបៀបវារៈរួមមាន÷
១/. ពិនិត្យ និងពិភាក្សាកំណត់ហេតុប្រជុំខែមុន
២/. ពិនិត្យ និងពិភាក្សាលើការងារសុខភាព
៣/. ពិនិត្យ និងពិភាក្សាលើការងារអប់រំ
៤/. ពិនិត្យ និងពិភាក្សាលើការងារពាក់ព័ន្ធស្រ្តី និងកុមារ
៥/. ពិនិត្យ និងពិភាក្សាលើការងារសន្តិសុខនិងសណ្តាប់ធ្នាប់
៦/. ពិនិត្យ និងពិភាក្សាលើការងារចុះបញ្ជីកំណើត
៧/. ពិនិត្យ និងពិភាក្សាលើការងារប្រើប្រាស់ថវិកា គ.ក.ន.ក
៨/. ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ចំនួនគ្រួសារនៅក្នុងអំឡុងពេល១០០០ថ្ងៃដំបូងនៃជីវិត(ផែនទីសេវាសង្គម)
៩/. សេចក្ដីផ្សេងៗ
……………………………………………….
ថ្ងៃពុធ ៤កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥





