/ / /

រដ្ឋបាលឃុំព្រែកខ្សាច់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី ៥ ឆ្នាំទី ៣ របស់ក្រុមប្រឹក្សាឃុំ

រដ្ឋបាលឃុំព្រែកខ្សាច់

  តាមការការចាត់តាំងពីលោក រៀម រុំ មេឃុំ ព្រែកខ្សាច់ លោក ចាប វន និងជាប្រធានក្រុមប្រឹក្សាឃុំស្តីទី បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែ សីហា  ឆ្នាំ ២០២៥ ។
ដោយមានរបៀបវារៈសំខាន់ៗចំនួន ៥ គឺ ÷
១. ពិនិត្យ និងអនុម័ត្រកំណត់ហេតុប្រជុំរបស់ក្រុមប្រឹក្សាឃុំប្រចាំខែ កក្កដា ឆ្នាំ ២០២៥
២. ពិនិត្យនិងអនុម័តរបាយការណ៍ប្រចាំខែ កក្កដា  ឆ្នាំ ២០២៥
៣. របាយការណ៍របស់ក្រុមប្រឹក្សាឃុំមេភូមិ អនុភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្រុមទ្រទ្រង់សុខភាពភូមិ និងសហគមន៍ឃុំព្រែកខ្សាច់
៤. លើបញ្ហាប្រឈមការបោះត្រាលើទីតាំងដីដែលប្រជាពលរដ្ឋបានលក់ដូរទៅឲ្យភាគីដែលជាឈ្មួញអ្នកទិញលើទីតាំងដីដែលមិនទាន់កាត់ឆ្វៀល។
៥ . មតិ និងបញ្ហាផ្សេងៗ
សមាសភាពអញ្ជើញចូលរួមមានក្រុមប្រឹក្សាឃុំចំនួន ៤ រូបលើ៥រូប  ស្មៀន ឃុំ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ ក្រៅពីនេះមានការអញ្ជើញចូលរួមពីលោក នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកខ្សាច់ លោក មេភូមិ ព្រែកខ្សាច់ អនុភូមិ សំរុងតាកែវ  សមាជិកភូមិ ព្រែកខ្សាច់   លោកមេភូមិយាយសែន  លោកប្រធានសហគមន៍នេសាទឃុំព្រែកខ្សាច់   សរុបចំនួន ១២ នាក់ ស្រី ០៣ នាក់ ។
       

ថ្ងៃពុធ ០៤កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព. ស.២៥៦៩
ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    14/12/2025

    លោកស្រី អុី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការតាមដាន“ត្រួតពិនិត្យ និងគ្រប់គ្រងសំណង់ នៅសាលមហោស្រពខេត្ត

  • ហេង គីមឆន/
    13/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះលោក ប៉ិ វណ្ណឌឿន (សហគ្រាស ប៉ិ វណ្ណឌឿន) ដែលបានឧបត្ថម្ភ អង្ករ ចំនួន ២បាវ និងទឹកបរិសុទ្ធ ចំនួន ៥កេស ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • រដ្ឋបាលស្រុកថ្មបាំង/
    13/12/2025

    លោក សៀង ថន មេឃុំថ្មដូនពៅ លោក ហេង ពិសិដ្ឋ ស្មៀនឃុំ បានអញ្ជើញចុះសួរសុខទុក ឯកឧត្តមកាយ សម្រួម និងបងប្អូនជនភាសសឹកមកពីខេត្តកោះកុង និងតាតៃ 

  • រដ្ឋបាលស្រុកថ្មបាំង/
    13/12/2025

    រដ្ឋបាលឃុំថ្មដូនពៅ បានបើកកិច្ចប្រជុំ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីរងចាំទទួលជនភាសសឹក នៅក្នុងឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    13/12/2025

    លោក ម៉ែន ឧត្តម ជំទប់ទី១ បានដឹកនាំកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និងប្រជាការពារភូមិ ដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈរងចាំទទួលជនភាសសឹក មកនៅក្នុងឃុំថ្មដូនពៅ 

  • រដ្ឋបាលស្រុកបូទុមសាគរ/
    13/12/2025

    រដ្ឋបាលស្រុកបូទុមសាគរ សូមគោរពថ្លែងអំណរគុណ ចំពោះ លោក អិក កួន មេឃុំថ្មស និងភរិយា បានចូលរួមឧបត្ថម្ភថវិកាចំនួន1,000 ដុល្លា និងលោក ស៊ុន សុវណ្ណរចនា (គ្រូពេទ្យហូ) 100 ដុល្លា នៅសហរដ្ឋអាមេរិក ដើម្បីសម្រាប់កងកម្លាំង ដែលបំពេញកាតព្វកិច្ចនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក