លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ជូនគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនដល់កងកំលាំងប្រដាប់អាវុធ និងប្រជាការពារ ដែលប្រចាំការតាមគោលដៅក្នុងមូលដ្ឋានស្រុកកោះកុង ក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាកចំនួន ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដើម្បីការពារដល់សុខសុវត្ថិភាពតាមដងផ្លូវជាតិលេខ៤៨ ដល់ភ្ញៀវទេសចរ ដែលមកលេងកម្សាន្តនៅខេត្តកោះកុង។