លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំសម្រុះសម្រួលករណីទំនាស់ដីធ្លីមួយកន្លែង នៅភូមិអូរជ្រៅ (ស្ទឹងឆាយ) ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំសម្រុះសម្រួលករណីទំនាស់ដីធ្លីមួយកន្លែង នៅភូមិអូរជ្រៅ (ស្ទឹងឆាយ) ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលទីតាំងដីនោះស្ថិតនៅចំការដ្ឋានផ្លូវល្បឿនលឿន។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលាខេត្តកោះកុង ដោយមានការចូលរួមពី លោកអភិបាលស្រុកស្រែអំបិល មេឃុំបឹងព្រាវ ប្រធានការិយាល័យភូមបាលស្រុកស្រែអំបិល នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកោះកុង លោកស្រី ហៀន វណ្ណៈ តំណាងឱ្យ ភាគីលោក ស៊ឹម សារុន និងលោកស្រី ខាន់ វន្នី និងភាគីលោក អុឹង ស៊ីធួន។
ជាចុងក្រោយ កិច្ចប្រជុំនេះ បានឯកភាពគ្នាឱ្យភាគី ទាំងពីរ (លោក អុឹង ស៊ីធួន និងភាគី លោក ស៊ឹម សារុន ) ធ្វើការពិភាក្សាគ្នា និងផ្តល់ដំណឹងមករដ្ឋបាលខេត្តវិញជាលាយលក្ខអក្សរពីលទ្ធផលពិភាក្សាគ្នារវាងភាគគីទាំងពីរ ថាតើ ភាគីទាំងពីរសុខចិត្តសម្រុះសម្រួលគ្នាហើយបញ្ចប់បញ្ហាទំនាស់ត្រឹមហ្នឹង ឬក៏ ភាគីទាំងពីរបន្តប្តឹងផ្តល់គ្នាទៅតុលាការ។