លោក លឹម សាវាន់ នាយករដ្ឋបាលសាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយនាយករងរដ្ឋបាល នាយកទីចាត់ការ អង្គភាព និងមន្ត្រីពាក់ព័ន្ធ ដើម្បីពិភាក្សាលើកិច្ចការសំខាន់ៗដែលត្រូវអនុវត្ត។
លោកនាយករដ្ឋបាល បានលើកឡើងថា ដើម្បីឲ្យការងាររបស់រដ្ឋបាលខេត្តមានដំណើរការល្អ រលូន និងមានប្រសិទ្ធភាពខ្ពស់ សូមលោក លោកស្រីទាំងអស់ បន្តអនុវត្តការងារស្របតាមតួនាទី ភារកិច្ច ដោយមានការទទួលខុសត្រូវខ្ពស់ ជាមួយនិងកិច្ចសហការល្អជាមួយមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងមន្ត្រីរាជការក្រោមឱវាទរបស់ខ្លួន ព្រមទាំងអនុវត្តតាមកិច្ចការដែលថ្នាក់ដឹកនាំប្រគល់ជូនឲ្យបានល្អ។