ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយស សាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ព្រមទាំងសមាជិក សមាជិកាគណៈកម្មាធិការសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តកោះកុង ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កិក ចំរើន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងសហការី និងមន្ត្រីនគរបាលក្រោមឱវាទ ដែល បានឧបត្ថម្ភ ថវិកាចំនួន ៤,៧០៥,០០០ រៀល (បួនលាន ប្រាំពីររយប្រាំពាន់រៀល) ក្នុងន័យចូលរួមការងារមនុស្សធម៌ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីចូលរួមអបអរសាទរខួប ទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ❤️សន្តិភាព និងកាកបាទក្រហមកម្ពុជា»។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!