/ / /

កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំខេត្តកោះកុង បានរៀបចំវេទិកាអ្នកពាក់ព័ន្ធចម្រុះ សំរាប់បណ្តុំអាជីវកម្មបន្លែ នៅវត្តស្រែអំបិល ស្ថិតក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល

កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំខេត្តកោះកុង បានរៀបចំវេទិកាអ្នកពាក់ព័ន្ធចម្រុះ សំរាប់បណ្តុំអាជីវកម្មបន្លែ នៅវត្តស្រែអំបិល ស្ថិតក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ វេទិកាអ្នកពាក់ព័ន្ធចម្រុះនេះដំណើរការក្រោមអធិបតីភាព លោក លាស់ ប៉ូលីវណ្ណ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកស្រែអំបិល និងជាប្រធានអនុកម្មវិធី ASPIRE ប្រចាំស្រុកស្រែអំបិល ព្រមទាំងចូលរួមរៀបចំសម្របសម្រួលដោយក្រុមទីប្រឹក្សាអនុកម្មវិធី ASPIRE ខេត្តកោះកុង ក្រុមការងារអនុកម្មវិធី ASPIRE ប្រចាំខេត្ត និងប្រចាំស្រុកស្រែអំបិល ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំស្រែអំបិល និងអញ្ជើញចូលរួមពីជំទប់ទី១ លោកមេភូមិ និងកសិករអ្នកដាំបន្លែចំនួន ២៤ នាក់ អ្នកលក់ធាតុចូល 0១នាក់ និងអ្នកទទួលទិញ 0២នាក់ សរុបចំនួន ៣៧ នាក់ ស្រី១៥ នាក់។ ជាលទ្ធផលអង្គពិធីបានពិភាក្សាយ៉ាងផុលផុសអំពីតម្រូវការរបស់អ្នកប្រើប្រាស់ លទ្ធភាពផ្គត់ផ្គង់របស់អ្នកផលិត បញ្ហាជួបប្រទះ បទពិសោធន៍ក្នុងការផលិត និងលក់ ជាពិសេសបានស្វែងយល់ពីវិធីសាស្ត្រ និងទិសដៅជាយុទ្ធសាស្ត្រ របស់កម្មវិធី។ ក្នុងនោះបញ្ហាជួបប្រទះដែលកើតមានឡើងសំរាប់កសិករផលិតមានដូចជា ១). កង្វះប្រព័ន្ធស្រោចស្រព ២). កង្វះបច្ចេកទេសដាំដុះ ៣). បញ្ហាសត្វល្អិត និងជំងឺ ៤). ពិបាករកពូជ និងសម្ភារៈប្រើប្រាស់ដែលមានគុណភាព ៥). ទីផ្សារមិនមានស្ថេរភាព ៦). មិនអាចដាំពេញមួយឆ្នាំបាន។ ចំណែកឯអ្នកទទួលទិញក៏ជួបនូវបញ្ហាផងដែរដែលមានដូចជា ១). មានការនាំចូលបន្លែពីក្រៅប្រទេសក្នុងតម្លៃទាប ២). អ្នកប្រើប្រាស់មិនទាន់ស្គាល់ លក់មិនបានប្រាក់ចំណេញ ៣). ការផ្គត់ផ្គង់មិនមានទៀតទាត់។ បញ្ហាជួបប្រទះទាំងនេះ ត្រូវបានសម្របសម្រួលដោះស្រាយ តាមរយៈការឆ្លើយតបរបស់មន្ត្រីជំនាញលើផ្នែកបច្ចេកទេស និងកិច្ចពិភាក្សាយោគយល់គ្នា ចំពោះភាពចាំបាច់ក្នុងការរៀនចំធ្វើផែនការរួមគ្នាជាដៃគូយុទ្ធសាស្ត្រ ជាពិសេសបង្កើតអោយមាន កិច្ចសន្យាផ្គត់ផ្គង់ និងទទួលទិញច្បាស់លាស់។ សម្រាប់ទិសដៅបន្ត៖ ១. ការគាំទ្រគ្រួសារបណ្តុំ និងណែនាំឲ្យចេះបំពេញផែនការអាជីវកម្ម, ២. គាំទ្របច្ចេកទេស និងសម្ភារៈដល់សមាជិកបណ្តុំ វេទិកាត្រូវបានបញ្ចប់ដោយមតិសំណេះសំណាល និងផ្តាំផ្ញើរ របស់លោក លាស់ ប៉ូលីវណ្ណ ក្នុងបរិយាកាសសប្បាយរីករាយ ដែលលទ្ធផលត្រូវបានសម្រេចដូចការរំពឹងទុក។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    26/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ចុះពិនិត្យមើលទីតាំងទឹកស្អាត នៅតាតៃ

  • រដ្ឋបាលស្រុកកោះកុង/
    26/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំ​ពិភាក្សា​ការងារ​ចាំបាច់​មួយចំនួន​ របស់​គណៈបញ្ជាការឯកភាព​រដ្ឋបាល​ស្រុកកោះកុង​ 

  • រដ្ឋបាលស្រុកស្រែអំបិល/
    26/03/2026

    លោក ហុង ប្រុស អភិបាលស្តីទីស្រុកស្រែអំបិល និងជាអនុប្រធានគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចំបាច់មួយចំនួន

  • រដ្ឋបាលស្រុកកោះកុង/
    26/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង អញ្ជើញចូលរួមអមដំណើរ លោកជំទាវ ឈី វ៉ា អភិបាល​ នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញ​ចូលរួមពិធី “ បុណ្យកោងកាងសន្តិភាព “ 

  • រដ្ឋបាលស្រុកស្រែអំបិល/
    26/03/2026

    លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុវជន និងនិវត្តជនកម្ពុជា ស្រុកស្រែអំបិល ខេត្តកោះកុង និងលោក លី ចន្ទរាសី អនុប្រធានគណៈកម្មាធិការសមាគមអតីតយុវជន និងនិវត្តជនកម្ពុជាស្រុក បានអញ្ជើញចូលរួមជាមួយ លោក ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង និងជាអនុប្រធាន អ ន ក ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាលខេត្ត  និងជាប្រធាន គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកោះកុង បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន៤លានរៀល និងថវិកាចំនួន១០ ម៉ឺនរៀល របស់គណៈកម្មាធិការសមាគមអតីតយុវជន និងនិវត្តជនកម្ពុជាស្រុក

  • រដ្ឋបាលស្រុកស្រែអំបិល/
    26/03/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមពិធី “បុណ្យកោងកាងសន្តិភាព”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន