សកម្មភាពការងារដែលបន្តអនុវត្តការងារជួសជុលខួប និង ការងារថែទាំប្រចាំ ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២០ របស់មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកោះកុង
១. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូCRS2 ត្រង់គ.ម 03+000-គ.ម 04+400
២. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពកាត់ស្មៅ និងសម្អាតរុក្ខជាតិសងខាងផ្លូវ ចន្លោះគ.ម 110+000-គ.ម 116+000
៣. បន្តការងារថែទាំជាប្រចាំផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលកន្លែងស្រុត ហើមប៉ោង ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូCRS2 ត្រង់គ.ម 147+000-គ.ម149+000 ។