លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញទទួលការឧបត្ថម្ភពីលោកស្រី សូ ណារី ម្ចាស់សហគ្រាស H L ផ្គត់ផ្គង់សម្ភារសំណង់ ដែលបានឧបត្ថម្ភ ធុងទឹក ចំណុះ ៣ ០០០លីត្រ សម្រាប់ដាក់នៅមជ្ឈមណ្ឌលកុមារកំព្រារដ្ឋខេត្តកោះកុង។ -សង្ឃឹមលើទឹកចិត្តដ៏សប្បុរស របស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងការជួយឧបត្ថម្ភគាំទ្រ ដល់ដំណើរការសាងសង់អគារស្នាក់នៅសម្រាប់កុមារនេះ។ -សហការី រង់ចាំទទួលនូវការឧបត្ថម្ភពីលោកអ្នកសប្បុរសទាំងឡាយ គ្រប់ពេលវេលា។ តាមរយៈទូរស័ព្ទលេខ : ០១២ ៦២៥ ០០០/០៨៨ ៩៦ ៤៨ ៩៩៩
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!