ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ មន្ទីរបរិស្ថានខេត្តកោះកុង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ដែលអញ្ជើញមកកម្សាន្តនៅតាមរមណីយដ្ឋាន នានា ក្នុងខេត្តកោះកុង មេត្តាចូលរួមថែរក្សាអនាម័យបរិស្ថាន ដោយវេចខ្ចប់ សំណល់អាហារ និងទុកដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ។ ការចូលរួមរបស់លោកអ្នក គឺជាការផ្តល់តម្លៃដល់ធម្មជាតិ និងសោភ័ណភាពខេត្តរបស់យើង! សូមអរគុណចំពោះការចូលរួមចំណែកដ៏ខ្ពង់ខ្ពស់នេះ!
សូមជូនពរបងប្អូនជនរួមជាតិ ទទួលបាននូវសេចក្តីសុខ សុភមង្គល និងសុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ!



