ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញការប្រើប្រាស់អាវុធវែង-ខ្លី និងជំនាញផែនទី រយៈពេល ១ខែ ដែលមានសិក្ខាកាមចូលរួមចំនួន ២៦នាក់ ស្រី ៣នាក់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង។
ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់បន្ថែមថា ការងារហ្វឹកហាត់នេះ គឺដើម្បីរំលឹកមេរៀនចាស់ បំពេញបន្ថែមយុទ្ធវិធីថ្មីៗ និងបង្កើនសមត្ថភាពកងកម្លាំងក្នុងកិច្ចការការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅ ក្នុងខេត្តកោះកុង និងតាមខ្សែបន្ទាត់ព្រំដែន ដើម្បីឆ្លើយតបសភាពការណ៍ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ។
ថ្ងៃចន្ទ ២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥












