/ / /

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា ដឹកនាំក្រុមប្រតិបត្តិសាខា អញ្ជើញ ចុះសួរសុខទុក្ខ ១.ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានរបស់ឯកឧត្តម នៅរាជធានីភ្នំពេញ ២.លោកតា ក្រួច ប្រាជ្ញ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។

សាខា កក្រក ខេត្តកោះកុង៖ នៅថ្ងៃច័ន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា ដឹកនាំក្រុមប្រតិបត្តិសាខា អញ្ជើញ ចុះសួរសុខទុក្ខ ១.ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានរបស់ឯកឧត្តម នៅរាជធានីភ្នំពេញ ២.លោកតា ក្រួច ប្រាជ្ញ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ។

ក្នុងឱកាសនេះ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និងក្រុមការងារ បានសម្តែងនូវការគោរព និងបាន ពាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើសួរសុខទុក្ខ នឹករលឹកចំពោះឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា និងលោកតា ក្រួច ប្រាជ្ញ ប្រធានកិត្តិយសអនុសាខាស្រុកស្រែអំបិល ពីសំណាក់លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកទាំងពីរជាឥស្សរជន បានលះបង់កម្លាំងកាយកម្លាំងចិត្តក្នុង បុព្វហេតុ ការងារមនុស្សធម៌ ជាតិមាតុភូមិរាប់មិនអស់។

     ក្រុមការងារ សូមគោរពជូនពរ ឯកឧត្តមអនុប្រធាន និងលោកតា ព្រឹទ្ធាចារ្យ សូមមានសុខភាពល្អ ឆាប់ជាពីជំងឺរោគាព្យាធិទាំងឡាយ ទាំងពួងជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏ត្រជាក់ដល់កូនចៅ និងបន្តដឹកនាំការងារមនុស្សធម៌តទៅមុខទៀត ព្រមទាំងជួបប្រទះតែសេច​ក្តីសុខសេចក្តីចម្រើនតរៀងទៅ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/05/2026

    លោកឧត្តមសេនីយ៍ទោ គង់មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំលោកស្នងការរង និងនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធព្រមទាំងលោកអធិការនគរបាលក្រុង ស្រុកទាំង៧ អញ្ជើញចូលរួមពិធីផ្សព្វផ្សាយសេចក្ដីណែនាំលេខ ០៧៤ ស.ណ.ន ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ស្ដីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់

  • ហេង គីមឆន/
    25/05/2026

    ទិដ្ឋភាព ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • មន្ទីរធម្មការ និងសាសនា/
    25/05/2026

    ពិធីជួបសំណេះសំណាល និងប្រគល់គោគួរបាន (គោគួរបូន) ជានិម្មិតរូបចំនួន ៨៩ក្បាល ជូនដល់បងប្អូនប្រជាពលរដ្ឋឥស្លាម ក្រុង/ស្រុក ក្នុងខេត្តកោះកុង

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    25/05/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានអញ្ជើញចូលរួមអបអរសាទរ ខួបលើកទី៣២ ទិវាអន្តរជាតិស្ដីពីគ្រួសារ ១៥ ឧសភា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/05/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួន​ ​និងនាំយកថវិការបស់ក្រុមប្រឹក្សាឃុំ​ ក្រុមការងារឃុំ ​និងថវិកាផ្ទាល់ខ្លួន​ ​សរុបជាទឹកប្រាក់ចំនួន ៦០ ម៉ឺនរៀល​ ​ដើម្បីជួយសម្រួល ជូនទៅដល់ លោក សយ ផេង​ ដែលមានជំងឺប្រចាំកាយ សម្រាកព្យាបាលនៅផ្ទះ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/05/2026

    មន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តកោះកុង បានបើកកិច្ចប្រជុំពង្រឹងក្រុមការងារបច្ចេកទេសសុខាភិបាលខេត្តកោះកុងជាមួយដៃគូពាក់ព័ន្ធ ប្រចាំខែឧសភា ឆ្នាំ​២០២៦