រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែកក្កដា និងលើកទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២០ ជាមួយមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត

លោក អ៊ុក សុតា នាយករង រដ្ឋបាលសាលាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែកក្កដា និងលើកទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២០ ជាមួយមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត។

លោកនាយករង រដ្ឋបាលសាលាខេត្ត សូមអោយលោក លោកស្រីទាំងអស់ ដែលជាមន្ត្រីទទួលបន្ទុករបាយការណ៍ យកចិត្តទុកដាក់ខ្ពស់ និងការពិនិត្យលើរបាយការណ៍របស់ខ្លួនអោយបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ដើម្បីអោយរបាយការណ៍មានលក្ខណៈត្រឹមត្រូវ ស្របតាមសកម្មភាពកន្លងមក និងផែនការសម្រាប់អនុវត្តបន្ត។ ទន្ទឹមនេះដែរ ទីចាត់ការ និងអង្គភាពទាំងអស់ សូមជួយពិនិត្យ របាយការណ៍របស់ខ្លួនអោយបានសមស្រប ទៅនឹងផែនការ ដែលបានគ្រោងទុកនាខែមុន ដើម្បីកិច្ចការទាំងឡាយសម្រេចបានលទ្ធផលល្អ។

អត្ថបទទាក់ទង