រដ្ឋបាលឃុំស្រែអំបិល សូមថ្លែងអំណរគុណចំពោះ លោក សូរ សារឿន ព្រមទាំងក្រុមគ្រួសារ បាននាំយក មី ១០កេស ទឹកបរិសុទ្ធ អង្គរពូរ៉ូ ចំនួន៣០ កេស និងទឹកផ្លែឈើ ដល់រដ្ឋបាលឃុំស្រែអំបិល ដើម្បីយកទៅ ជូនកងទ័ពជួរមុខព្រំដែនខេត្តកោះកុង ។ រដ្ឋបាលឃុំស្រែអំបិល សូមថ្លែងអំណរគុណ និង សូមប្រសិទ្ឋិពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ និង សូមអោយ លោក និងក្រុមគ្រួសារ ទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព: រដ្ឋបាលឃុំស្រែអំបិល


