/ / /

📣📣រដ្ឋបាលស្រុកបូទុមសាគរ សូមជម្រាបជូនដំណឹងដល់ លោក-លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់សត្វពាហនៈ “គោ-ក្របី” នៅក្នុងមូលដ្ឋានស្រុកបូទុមសាគរ មេត្តាជ្រាបថា៖

📣📣រដ្ឋបាលស្រុកបូទុមសាគរ សូមជម្រាបជូនដំណឹងដល់ លោក-លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់សត្វពាហនៈ “គោ-ក្របី” នៅក្នុងមូលដ្ឋានស្រុក មេត្តាជ្រាបថា៖ រដ្ឋបាលស្រុកធ្លាប់បានធ្វើការផ្សព្វផ្សាយ ជូនដំណឹងការហាមឃាត់ការព្រលែងសត្វពាហនៈ“គោ-ក្របី” ដើរពាសវាលពាសកាល តាមដងផ្លូវសាធារណៈ និងទីប្រជុំជន ជាច្រើនដងរួចមកហើយ។

    ដោយសង្កេតឃើញថាជារៀងរាល់ថ្ងៃ នៅតែមានការព្រលែងសត្វ “គោ-ក្របី” ដើរពាសវាលតាមដងផ្លូវសាធារណៈ និងទីប្រជុំជន ដែលបានបង្ករឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ជាញឹកញាប់មួយរយៈពេលក្រោយមក ហើយម្យ៉ាងវិញទៀតសត្វ “គោ-ក្របី” ទាំងនោះបានដើរស៊ីដំណាំ របស់ប្រជាពលរដ្ឋ នឹងជុះអាចម៍ដាក់លើផ្លូវសាធារណៈ និងបានធ្វើឲ្យខូចសណ្តាប់ធ្នាប់របៀបរៀបរយ ខូចអនាម័យបរិស្ថាន និងគ្មានសោភណភាពនៅក្នុងស្រុក។

    ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុ លើដងផ្លូវសាធារណៈ ដូចនេះ លោក-លោកស្រី ដែលជាម្ចាស់សត្វពាហនៈ“គោ-ក្របី” ត្រូវតែដាក់សត្វ “គោ-ក្របី” ក្នុងទ្រុង ឬក្រោលឲ្យបានត្រឹមត្រូវ និងហាមព្រលែងដើរពាសវាល ពាសកាល តាមដងផ្លូវសាធារណៈ និងទីប្រជុំជន ដោយកំណត់រយៈពេល ១សប្តាណ៍ ចាប់គិតចាប់ពីថ្ងៃ៣១ ខែកក្កដា ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ។ ប្រសិនករណី លោក-លោកស្រី ដែលជាម្ចាស់សត្វគោក្របី នៅតែបន្តព្រលែងសត្វពាហនៈ “គោ-ក្របី”  ដើរពាសវាល ពាសកាលតទៅទៀត  មិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ។     រដ្ឋបាលស្រុក នឹងចាត់វិធានការចុះចាប់ និងប្រមូលសត្វពាហនៈ “គោ-ក្របី” របស់លោក-លោកស្រី ដែលព្រលែងដើរពាលវាល ពាសកាល ថែមទាំងអញ្ជើញ លោក-លោកស្រី ម្ចាស់សត្វ“គោ-ក្របី” មកធ្វើកិច្ចសន្យា និងផាកពិន័យតាមផ្លូវច្បាប់ ។ រដ្ឋបាលស្រុកបូទុមសាគរ សង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី ជាម្ចាស់ សត្វពាហនៈ“គោ-ក្របី”ពិតជាមានសុឆន្ទះក្នុងការចូលរួមសហការ និងអនុវត្តជាក់ស្តែងពុំខានឡើយ។សូមអរគុណ!🙏🏻🙏🏻🙏🏻

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    02/06/2026

    ញត្តិគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រ ត្រួតស៊ីគ្នាជាមួយប្រទេសថៃ

  • ហេង គីមឆន/
    02/06/2026

    គណៈប្រតិភូសវនកម្មផ្ទៃក្នុង អញ្ជើញប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុងនៅពន្ធនាគារខេត្តកោះកុង

  • ហេង គីមឆន/
    02/06/2026

    ញត្តិគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រ ត្រួតស៊ីគ្នាជាមួយប្រទេសថៃ

  • រដ្ឋបាលស្រុកថ្មបាំង/
    02/06/2026

    លោក ផេង ផល អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយស្ដីពីការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស

  • ហេង គីមឆន/
    02/06/2026

    ឧត្ដម​សេនីយ៍​ត្រី​ ពេជ្រ​ ស្រី​ពី​ ស្នងការ​រង​ខេត្តកោះកុង ទទួលផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ដឹកនាំ​ក្រុម​ការងារ​ អញ្ជើញ​ចូលរួមកម្មវិធី ផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ (ការកេងប្រវញ័​ និងការជួញដូរមនុស្សតាមប្រពន្ធ័អនឡាញ)

  • មន្ទីររ៉ែ និងថាមពល/
    02/06/2026

    លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំ និងចុះពិនិត្យទីតាំងស្នើសុំវិនិយោគលើគម្រោងសាងសង់ស្ថានីយអគ្គិសនី EV