រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ចាន់់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោកស្រី ផាន់ លីណា អនុប្រធានទទួលបន្ទុករួមការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជាមួយអង្គការ Save The Children និងអង្គការ IDE ចំការបង្ហាញលើដំណាំត្រសក់ និងរបៀបដាំដំណាំឆ្លាស់រដូវ

លោក ចាន់់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោកស្រី ផាន់ លីណា អនុប្រធានទទួលបន្ទុករួមការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជាមួយអង្គការ Save The Children និងអង្គការ IDE ចំការបង្ហាញលើដំណាំត្រសក់ និងរបៀបដាំដំណាំឆ្លាស់រដូវ ០១ កន្លែង នៅភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ដែលមានសមាសភាពចូលរួមចំនួន ២៩ នាក់ ស្រី ១៨ នាក់ ក្នុងនោះក្រុមការងារបានដឹកនាំកសិករមកពីភូមិបាក់អង្រុត ភូមិបានទៀត និងភូមិព្រះអង្គកែវចំនួន ២៤ នាក់ ស្រី ១៧ នាក់ មកសិក្សាស្វែងយល់អំពីបច្ចេកដាំដុះដំណាំត្រសក់ពីលោក សេង សៀន កសិករគំរូ នៅភូមិខ្លុង ឃុំស្រែអំបិល ជាលទ្ធផលប្រជាកសិករបានយល់អំពីបច្ចេកទេសដាំដំណាំត្រសក់ និងការដាំដំណាំឆ្លាស់ ៧០% ហើយពួកគាត់រីករាយចង់ដាំច្រើន តែពួកគាត់ខ្លះមានដីជាំទឹក ហើយខ្លះមិនមានប្រភពទឹក។

អត្ថបទទាក់ទង