លោក អ៊ុង ភាព អនុប្រធានមន្ទីរ តំណាងឲ្យលោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំក្រុមការងារស.ស.យ.ក វិស័យសង្គមកិច្ចចំនួន១០នាក់ ស្រី០៤នាក់ និងបានសហការជាមួយអាជ្ញាធរភូមិ ដើម្បីចុះសួរសុខទុក្ខ និងផ្តល់គ្រឿងឧបភោគបរិភោគមួយចំនួនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ប៉ើងដំបូលផ្ទះចំនួន០៤គ្រួសារ និងគ្រួសារក្រីក្រចំនួន០១គ្រួសារ សរុបចំនួន០៥គ្រួសារ ដែលស្ថិតនៅក្នុង ក្រុងខេរភូមិន្ទ៖១.លោក ភោគ ពេជ្រ ភេទប្រុស អាយុ៤៩ឆ្នាំ ។២.លោកស្រី ឆន ផល្លា ភេទស្រី អាយុ៣៨ឆ្នាំ ។៣.លោក ប៊ុន បញ្ញារ័ត្ន ភេទប្រុស អាយុ៥៦ឆ្នាំ ។៤.លោកស្រី កែវ ណារី ភេទស្រី អាយុ៦១ឆ្នាំ ស្នាក់នៅភូមិស្ទឹងវែងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ។៥.លោកស្រី ហាន ធា ភេទស្រី អាយុ៤១ឆ្នាំ ស្នាក់នៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ក្នុងនោះដែរ ក្នុងមួយៗគ្រួសារទទួលបាន អង្ករចំនួន៥០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគមួយចំនួន។