/ / /

ដោយមានការចាត់តាំងពីរដ្ឋបាលស្រុក លោក អាន ចាន់​គង្គា​រ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ បាន​ចូលរួមជាមន្រ្តីបច្ចេកទេសខេត្ត ចូលរួមដេញថ្លៃគម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៥ ឃុំថ្មស

ដោយមានការចាត់តាំងពីរដ្ឋបាលស្រុក លោក អាន ចាន់​គង្គា​រ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ បាន​ចូលរួមជាមន្រ្តីបច្ចេកទេសខេត្ត ចូលរួមដេញថ្លៃគម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៥ ឃុំថ្មស មាន៣គម្រោង៖

១, ជួសជុលផ្លូវក្រាលគ្រួសក្រហម១ខ្សែប្រវែង៦៨៦ម ទទឹង៦ម កម្រាស់៣០០ម.ម និងស្លាកសញ្ញាគម្រោង១កន្លែងស្ថិតនៅភូមិស្រែត្រាវ តម្លៃប៉ាន់ស្មាន ៣៩,៨១១,១៣៦៛ ដេញថ្លៃបានទៅក្រុមហ៊ុន លួន មុំ ក្នុងតម្លៃ ២១,៩៥២,០០០៛

២, សាងសង់ផ្លូវបេតុងអាមេ២ខ្សែប្រវែងសរុប៤១៩ម ខ្សែទី១ប្រវែង ២១៩ម ខ្សែទី២ប្រវែង២០០ម ទទឹង៥ម កម្រាស់១៥០ម.ម រួមទាំងស្លាកសញ្ញាគម្រោង១កន្លែង ស្ថិតនៅភូមិថ្មស តម្លៃប៉ាន់ស្មាន ៣១៦,៨៥៧,២៩៦៛ ដេញថ្លៃបានទៅលើក្រុមហ៊ុន សួនស៊ីលី 

ក្នុងតម្លៃ ១៣៩,២៧៥,០០០៛

៣, សាងសង់អណ្ដូងខួងដាក់ម៉ូទ័រ១កន្លែង ស្ថិតនៅភូមិចំការលើ តម្លៃប៉ាន់ស្មាន ២៦,៨២៧,៥៣០៛ ដេញថ្លៃបានទៅលើក្រុមហ៊ុន លួន មុំ ក្នុងតម្លៃ ២២,០០០,០០០៛ ស្ថិតនៅសាលាឃុំថ្មស ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

================

ថ្ងៃអង្គារ ៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ម៉ោង៩:៣០នាទីព្រឹក

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    02/06/2026

    ញត្តិគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រ ត្រួតស៊ីគ្នាជាមួយប្រទេសថៃ

  • ហេង គីមឆន/
    02/06/2026

    គណៈប្រតិភូសវនកម្មផ្ទៃក្នុង អញ្ជើញប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុងនៅពន្ធនាគារខេត្តកោះកុង

  • ហេង គីមឆន/
    02/06/2026

    ញត្តិគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រ ត្រួតស៊ីគ្នាជាមួយប្រទេសថៃ

  • រដ្ឋបាលស្រុកថ្មបាំង/
    02/06/2026

    លោក ផេង ផល អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយស្ដីពីការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស

  • ហេង គីមឆន/
    02/06/2026

    ឧត្ដម​សេនីយ៍​ត្រី​ ពេជ្រ​ ស្រី​ពី​ ស្នងការ​រង​ខេត្តកោះកុង ទទួលផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ដឹកនាំ​ក្រុម​ការងារ​ អញ្ជើញ​ចូលរួមកម្មវិធី ផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ (ការកេងប្រវញ័​ និងការជួញដូរមនុស្សតាមប្រពន្ធ័អនឡាញ)

  • មន្ទីររ៉ែ និងថាមពល/
    02/06/2026

    លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំ និងចុះពិនិត្យទីតាំងស្នើសុំវិនិយោគលើគម្រោងសាងសង់ស្ថានីយអគ្គិសនី EV