ដោយមានការយកចិត្តទុកដាក់ និងទទួលបាននូវការណែនាំពីលោក ក្រូច បូរីសីហា អភិបាលស្រុក និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ ក្រុមការងារអនុសាខា បានផ្តល់នូវគ្រឿងបរិភោគជូនដល់គ្រួសារខ្វះខាតចំនួន២គ្រួសារ ដែលជាកម្មករធ្វើសំណង់ផ្លូវជាតិ៤៨ ដោយក្រុមហ៊ុន មិនទាន់បានបើកថ្លៃពលកម្មជូន
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!